ក្រុមហ៊ុនអចលនទ្រព្យចំនួនពីរចាប់ដៃគូលក់គម្រោងខុនដូនៅកម្ពុជា និងក្រៅប្រទេស (21世纪与Orkide Villa携手 向全球市场推销柬房产 )

ក្រុមហ៊ុន Century 21 Cambodia បានចាប់ដៃគូជាមួយគម្រោងខុនដូ ORKIDE The Royal Condominium សម្រាប់ជាកម្លាំងស្វែងរកទីផ្សារ និងការលក់គម្រោងលំនៅដ្ឋានក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MoU) រវាងម្ចាស់គម្រោងអចលនទ្រព្យទាំង ពីរ បានធ្វើឡើងកាលពីចុងសប្តាហ៍នេះ នៅឯការិយាល័យលក់របស់ ORKIDE The Royal។ ភាពជាដៃគូនេះ ភាគីទាំងពីរសង្ឃឹមថា នឹងបង្កើនឱកាសវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា។

លោក Seraj Sutton នាយកគ្រប់គ្រងនៃក្រុមយុទ្ធសាស្ត្រអភិវឌ្ឍន៍អាជីវកម្មសកលលោក ប្រចាំក្រុមហ៊ុន Century 21 Cambodia ថ្លែងក្នុងពិធីចុះហត្ថលេខានេះថា «យើងជឿជាក់ថា គម្រោងនេះ គឺជាគម្រោងខុនដូបានសាងសង់ និងរចនាឡើងយ៉ាងប្រណីត ជាមួយនឹងតម្លៃលក់យ៉ាងសមរម្យ ដែលនឹងទាក់ទាញទាំងវិនិយោគិនក្នុងស្រុក និងក្រៅប្រទេសជាច្រើន»។ លោកបញ្ជាក់ថា ការជ្រើសរើសគម្រោងខុនដូ ORKIDE The Royal Condominium ធ្វើជាដៃគូ ដោយសារតែម្ចាស់គម្រោងមួយនេះ បានអភិវឌ្ឍន៍អគារលំនៅដ្ឋានដែលធ្វើឲ្យប្រជាជនមានទំនុកចិត្តខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជា ហើយគម្រោងខុនដូនេះទៀតសោត មានសំណង់ស្ថាបត្យកម្មល្អ និងមានគុណភាព ដែលផ្តល់សម្រាប់អតិថិជនយ៉ាងល្អបំផុត។ ជាងនេះទៀត ដោយសារគម្រោងខុនដូនេះ មានទឹកប្រាក់វិនិយោគរហូតដល់៣៥០លានដុល្លារអាម៉េរិក ដែលប្រកបដោយភាពពិសេសជាងគេ និងរួមបញ្ចូលនូវភាពប្រណីត មានទីកន្លែងលំហែរ ងាយស្រួលក្នុងការរស់នៅ។

គម្រោងខុនដូ ORKIDE The Royal Condominium ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននឹងកំពុងសាងសង់នូវអគារចំនួន៦អគារ ដោយមានលំនៅដ្ឋានស្មើនឹង១.៥០៦ឯកតា(Unit) មានផ្សារទំនើប សួនច្បារ ក្លិបកម្សាន្ត សួនច្បារលើ ដំបូល និងប្រព័ន្ធសន្តិសុខសុវត្ថិភាពដ៏ល្អ។

លោកស្រី ខៀវ សស៊ីលៀប នាយិកាប្រតិបត្តិនៃក្រុមហ៊ុន អភិវឌ្ឍន៍លំនៅដ្ឋាន ORKIDE បានឲ្យដឹងថា នេះជាគម្រោងទី២ នៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបខុនដូ ដែលបន្ទប់បំពាក់ជាមួយនឹងគ្រឿងបរិក្ខារទំនើបៗ មានតំបន់ចម្រុះច្រើនផ្នែកដូចជា ហាងលក់ទំនិញ ម្ហូបអាហារនិងភេសជ្ជៈ ព្រមទាំងមានទីកន្លែងធំទូលាយសម្រាប់ចតរថយន្ត។

លោក Seraj Sutton បានថ្លែងប្រាប់ថា លោកមានបំណងប្រើប្រាស់បណ្តាញក្រុមហ៊ុន Century 21 សម្រាប់ការលក់គម្រោងខុនដូជាលក្ខណៈអន្តរជាតិទៅកាន់ប្រទេសចិន ហុងកុង ម៉ាកាវ តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម សិង្ហបូរី ជប៉ុន កូរ៉េ ថៃ បារាំង ឥណ្ឌា អូស្ត្រាលី កាណាដា និង សហរដ្ឋអាម៉េរិក។ លោកបញ្ជាក់ថា «វាជាយុទ្ធសាស្ត្រ និងទស្សនៈវិស័យជាសកលដ៏ពេញលេញ។ យើងនឹងធ្វើឲ្យគម្រោងខុនដូ ORKIDE The Royal Condominium មានការចាប់អារម្មណ៍ខ្លាំងសម្រាប់ អ្នកវិនិយោគជុំវិញពិភពលោក។ ការផ្សព្វផ្សាយពីគម្រោងលំនៅដ្ឋាននៅកម្ពុជាទៅកាន់វិនិយោគិននៅ ក្រៅប្រទេស នឹងធ្វើឡើងតាមរយៈធ្វើទស្សនកិច្ច ការបង្កើតទំនាក់ទំនង ការកសាងបណ្តាញ ដើម្បីជួយសម្រួលដល់ការលក់»។

ក្រុមហ៊ុន Century 21 ជានិមិត្តសញ្ញាណក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ ដែលមានស្នាក់ការ កណ្តាលនៅសហរដ្ឋអាម៉េរិក និងមានបណ្តាញចំនួន៧៨ប្រទេស ជាមួយភ្នាក់ងារលក់អចលនវត្ថុជាង១០ម៉ឺននាក់នៅជុំវិញពិភពលោក។ និមិត្តសញ្ញាណក្រុមហ៊ុននេះ បានចូលមកដល់ប្រទេសកម្ពុជានៅដើមឆ្នាំ២០១៤ តាមរយៈការផ្តល់សិទ្ធិលក់ស្លាកសញ្ញាអាជីវកម្ម(Franchise) ដែលមានឈ្មោះថា ក្រុមហ៊ុន Century 21 Cambodia ដើម្បីផ្តល់ទំនុកចិត្ត ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន និងអតិថិជនសម្រាប់ការសម្រេចចិត្តទំនិញលំនៅដ្ឋាន ព្រមទាំងប្រឹក្សាយោបល់ និងផ្តល់ឯកទេសខាងទិញ-លក់(brokerage) អចលនទ្រព្យផ្នែកលំនៅដ្ឋានមានខុនដូ និងផ្ទះ ជាដើម៕

 

柬埔寨著名开发商——Orkide Villa,与柬埔寨21世纪不动产(Century 21)携手,向全球投资者推介“The Royal”豪华共管式公寓项目。


 

【本报消息】柬埔寨著名开发商——Orkide Villa,与柬埔寨21世纪不动产(Century 21)携手,向全球投资者推介“The Royal”豪华共管式公寓项目。

双方代表于近日签署谅解备忘录,正式建立合作关系。

柬埔寨21世纪不动产“全球策略商业开发”董事经理许拉兹(Seraj Sutton)表示,柬埔寨房产地市场不再只是一个“本地市场”,外国人也能在这里找到很多的投资机会。

他说,通过“全球平台”,21世纪不动产将协助柬埔寨房地产项目,推广至世界各地,创造更多全球交易和合作机会。柬埔寨需主动出击,向全球市场推销柬埔寨房产投资机会。

他称,目前世界各国(包括柬埔寨)投资者倾向“投资组合”,更关注不同国家和区域投资机会,以得到更理想的投资回报。

许拉兹对Orkide Villa与21世纪不动产建立合作关系赶到非常鼓舞,认为“The Royal”项目将能引起国际投资者的浓厚兴趣。

他说,21世纪不动产将借助其全球网络,向78个国家投资者介绍柬埔寨房地产。

他认为,总值3.5亿美元的“The Royal”项目,是一项规划完善和价格具吸引力的开发项目。我们相信双方的合作,将会是一项巨大的成功。(子兴)

 

21世纪与Orkide Villa携手  向全球市场推销柬房产