Century 21 Cambodia និង Century 21 China ចាប់ដៃគ្នាបង្កើតទីផ្សារ និង លក់គម្រោងខុនដូលំដាប់អន្តរជាតិ

Century 21 Cambodia នឹងប្រើប្រាស់ “ចក្ខុវិស័យ​ និង យុទ្ធសាស្រ្ត ​​សកលរបស់ខ្លួន  ” ក្នុងវិស័យ អចលនៈទ្រព្យ​ ដោយសហការ ជាមួយ Century 21 China ក្នុងការបង្កើតទីផ្សារ និង​ លក់គម្រោងខុនដូលំដាប់អន្តរជាតិ ក្នុងប្រទេសចិន។

លោក Seraj Sutton, ដែលជានាយកប្រតិបត្តិ របស់ Century 21 Cambodia បានមានប្រសាសន៍ថា ក្រុមហ៊ុនយើងសង្កេតឃើញថា វិស័យអចលនៈទ្រព្យនៅកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងក្នុង​ រយៈពេល ១២​ ខែចុងក្រោយនេះ ហើយការរីកចម្រើននេះបានបង្កើតឱកាសជាច្រើន ក្នុងការពង្រីកទីផ្សារអោយកាន់តែធំជាងមុន សំរាប់ អ្នកវិនិយោគពីប្រទេសដ៏ទៃទៀតក្នុងតំបន់ ជាពិសេស ប្រទេសចិន។

ចក្ខុវិស័យជាសកលដែលជាផ្នែកមួយនៃគោលបំណងក្នុងការធ្វើអោយអាជីវកម្មអន្តរជាតិកាន់តែល្អប្រសើរ គឺចាំបាច់សំរាប់ Century 21 Cambodia  ដើម្បីអាចធ្វើអោយអាជីវកម្មរបស់ខ្លួន ឈានទៅមុខបានក្នុង ទីផ្សារ អចលនៈទ្រព្យនេះ។ ចក្ខុវិស័យនេះ នឹងក្លាយទៅជាកម្លាំងជំរុញមួយ ដែលលើកទឹកចិត្តពួកគេក្នុងការបង្កើត កិច្ចសហការ និង អាជីវកម្មសកល។

គាត់បន្តទៀតថា “ ដូច្នេះ យើងនឹងផ្សព្វផ្សាយគម្រោងនានាក្នុងប្រទេសកម្ពុជាយ៉ាងសកម្ម ទៅដល់បណ្តាអ្នកវិនិយោគក្រៅប្រទេស តាមរយៈ ការធ្វើដំនើរ ការបង្កើតទំនាក់ទំនង និង ការបង្កើតបណ្តាញ ដើម្បីជួយសម្រួល ការលក់​។”

យើងមានសេចក្តីរំភើបរីករាយក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ Century 21 China ដែលនេះជាហេដ្ឋារចនាសម្ព័ន្ធ នៃការលក់ និង​ បង្កើតទីផ្សារយ៉ាងធំទូលាយ ក្នុងប្រទេសចិន ជាមួយនឹង 1,340 ការិយាល័យ និង ភ្នាក់ងារអចលនៈទ្រព្យអាជីព ជាង 16,000 នាក់ ក្នុង​ 42 ទីក្រុង។

ចំពោះកិច្ចសហការអន្តរជាតិ Century 21 Cambodia ​ មានបំណងប្រើប្រាស់នូវអានុភាពនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិរបស់ Century 21​ នៅក្នុងប្រទេសចិនដែលជាផ្នែកមួយនៃការគាំទ្រជាសកល ។

លោក Seraj Sutton​ បានកត់សំគាល់ថា អ្នកវិនិយោគជាច្រើនក្នុង ពិភពលោក រួមទាំង ប្រទេសកម្ពុជា និង ប្រទេសចិន កំពុងតែសំលឹងរកមើល​ ការវិនិយោគក្នុងបែបបទផ្សេងៗ ហើយនេះជាហេតុផល ដែល Century 21 Cambodia ធ្វើការរៀបចំ, ស្នើសុំ, អនុវត្ត និង សម្របសម្រួល នូវ រចនាសម្ព័ន្ធ​ចរន្តទៅវិញទៅមក ដែលអ្នកវិនិយោគអចលនៈទ្រព្យ ចិន និង កម្ពុជា អាចវិនិយោគលើគម្រោងក្រៅប្រទេស និង អ្នកវិនិយោគបរទេសក៏អាចវិនិយោគក្នុង ប្រទេស ចិន និង ប្រទេសកម្ពុជាវិញផងដែរ, ហើយអ្នកវិនិយោគបរទេស ក៏អាចវិនិយោគដូចគ្នាលើគំរោងនានា នៅប្រទេសផ្សេងៗ ទាំងក្នុង និង ក្រៅតំបន់ ។

លោក Seraj Sutton​ មានប្រសាសន៍នៅទីបញ្ចប់ថា “ ពួកយើងជឿជាក់ថា ចំពោះកិច្ចសហការ លក់ និង បង្កើតទីផ្សារ អចលនៈទ្រព្យ ជាមួយនឹង Century 21 China នឹងនាំមកនូវជោគជ័យយ៉ាងធំសម្បើម សំរាប់ភាគីទាំងសងខាង។”